ភ្នំពេញ ៖ ដោយមានការគាំទ្រច្រើនពីអតិថិជន ហាង ឌីលុច្ស ឆីកខិន បានពង្រីកសាខាទី២របស់ខ្លួន នៅតាមបណ្ដោយផ្លូវលេខ៦៣ កែងផ្លូវលេខ៤៦២ ផ្ទះលេខ៩៦s ក្នុងសង្កាតទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានចាប់ផ្ដើមដំណើរការ ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះតទៅ។

ក្នុងឱកាសបើកសម្ពោធហាងថ្មីសាខាទី២ នាពេលនេះ ឌីលុច្ស ឆីកខិន មានការប្រម៉ូលពិសេសជូនអតិជិនទិញ ប៊ឺហ្គឺ សាច់មាន់មួយ ថែមជូនមួយ។ ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់ នឹងរីករាយការញ៉ាំអាហារបែប ក្រុមគ្រូសារ មិត្តភ័ក្ត ឬបងប្អូនជាដើម។ លើសពីនេះ សាខាទី២ មានទីតំាងធំទូលាយធ្វើឲ្យលោកអ្នក កាន់តែងាយស្រួល ក្នុងការចតយានយន្ដផងដែរ។

នាឱកាសនោះដែរ អ្នកគ្រប់គ្រង ហាង ឌីលុច្ស ឆីកខិន នៅសាខាទី២ បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអតិថិជន ដែលបានគាំទ្រ ហាង ឌីលុច្ស ឆីកខិន ដើម្បីឲ្យ ឌីលុច្ស ឆីកខិន បើកសាខាថ្មីនាពេលនេះ។ អ្នកគ្រប់គ្រងក៏បានបន្ដទៀតថា ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ហាង ឌីលុច្ស ឆីកខិន ក៏បានអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ពិសេសនោះ តម្រូវឲ្យភ្ញៀវទាំងអស់ត្រូវរក្សាគម្លាត លាងដៃជាសាប៊ូ ឬអាគល់ ជាដើម។

អ្នកគ្រប់គ្រង ក៏បានបញ្ជាក់ថា Brand ឌីលុច្ស ឆីកខិន បានទិញពីកោះតៃវ៉ាន់ តាំងពីឆ្នាំ២០១៥ ហើយគ្រឿងផ្សំ ក៏ទិញពីកោះតៃវ៉ាន ផងដែរ។

សូមរំលឹកថា ហាង ឌីលុច្ស ឆីកខិន សាខាទី១ នៅផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ចំណែកសាខាទី២ នៅតាមបណ្ដោយផ្លូវលេខ៦០ កែងផ្លូវលេខ៤៦២ នៅសង្កាតទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ